លោក វរះសេនីយ៍ទោ ទេព រដ្ឋា អធិការនៃអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញ ដឹកនាំកងកម្លាំង ចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាព អធិការ នៃ​អធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ ជូនដល់បងប្អូនប្រជាពលរដ្ឋ


(Tel.012 807225 Telegram).!!
ស្រុកព្រះនេត្រព្រះ   ៖ នាព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយមានការយកចិត្តទុក្ខដាក់ និង ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។​

លោក វរះសេនីយ៍ទោ ទេព រដ្ឋា អធិការនៃអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញ ដឹកនាំកងកម្លាំង ចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាព អធិការ នៃ​អធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្នុងផ្សារចក្រី និងបន្តបិទផ្សាយគ្រប់ បណ្ដាប៉ុស្តិ៍នគរបាលទាំង ៩ ទូទាំងស្រុកព្រះនេត្រព្រះទាំងមូល នាពេលឆាប់ៗខាងមុខ។

ការចុះបិទផ្សាយនេះ ក៏ មានការអញ្ជើញចូលរួមពី លោកអធិការរង នគរបាលសណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ អត្តសញ្ញាណប័ណ លោកនាយការិយាល័យជំនាញអត្តសញ្ញាណប័ណ បង្រារ បង្រាប ពន្លត់អគ្គីភ័យ លោក នាយប៉ុស្តិ៍ឃុំជប់វារី អាជ្ញាធរស្រុក អាជ្ញាធរឃុំជប់វារី និងមន្រីពាក់ព័ន្ធជាច្រើនរូប ។

គោលបំណងនៃការចុះបិទផ្សាយលេខទំនាក់ទំនង របស់អង្គភាព អធិការ នៃអធិការដ្ឋាន  ការិយាល័យជំនាញ និងលេខទំនាក់ទំនងរបស់អង្គភាព ប៉ុស្តិ៍ឃុំជប់វារី នេះធ្វើឡើងដើម្បីជាផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ សូមរាយការណ៍តាមលេខ លេខទូរសព្ទ ទំនាក់ទំនងដែលបានបិទផ្សាយ ឲ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាលយើងខ្ញុំ បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើងជាយថាហេតុទាន់ពេលវេលា ។








No comments

Powered by Blogger.