កិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក
(ដោយសំរិទ្ធ ភារុន)
នារសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នេះ
នៅសាលប្រជុំសាលាខេត្តកោះកុង កិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក
លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និង ជាប្រធាន លេខា ធិការ ដ្ឋាន នៃគណៈកម្មាធិការ ជំរុញ ចលនា ភូមិ មួយ ផលិត ផល មួយ ខេត្ត កោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនិងM/ SMEsនិងនាំចេញនៅនឹងកន្លែង នៅខេត្តកោះកុង ។
លោក អភិបាលរងខេត្ត បានលើកឡើងថា÷ការងារនេះ
ទី១ ត្រៀមរៀបចំស្តង់សម្រាប់ដាក់តាំងផលិតផល ជូនដល់បងប្អូនជាម្ចាស់ផលិតផលដែលបានចុះឈ្មោះចូលរួម ។
ទី២ ក្រុមការងារត្រូវរៀបចំឲ្យបងប្អូនមានផលិតផលស្ងួតៗអាចដាក់តាំងក្នុងមហោស្រពបាន ។
រីឯផលិតផលដែលមានក្លិនមានផ្សែងសូមឱ្យរៀបចំដាក់នៅលើស្តង់ខាងក្រៅ ។
ទី៣ អញ្ជើញអ្នកពាក់ព័ន្ធ ផ្នែកសេវាកម្ម ដូចជា÷
រីសត សណ្ឋាគារ និងភោជនីយដ្ឋាន រោងការអាចចូលរួមក្នុងពិធី ។ ដោយឡែក ម្ចាស់ផលិតផលទាំងអស់មានរយៈពេល ៥នាទី ដើម្បីធ្វើបទបង្ហាញ វីដេអូឃ្លីបអំពីផលិតផលរបស់ខ្លួន ។
ក្នុងអង្គប្រជុំនោះដែរ គ្រប់មន្ទីរ ស្ថាប័ន ដែលបានចូលរួម បានលើកឡើងពីសំណើរ សំនូមពរ និងចម្ងល់នានា ពាក់ព័ន្ធនិងប្រធានបទអង្គប្រជុំ យ៉ាងផុសផុល ។
លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានបន្តទៀតថា ជាមួយគ្នានេះរដ្ឋបាល ខេត្ត គ្រោងនិងរៀបចំផ្លែទុរេន ម្ឃុត សាវ ម៉ាវ ដែលទិញពីររដ្ឋបាលក្រុង ស្រុក មួយ ចំនួន ដើម្បីត្រៀមរៀបចំចែកជូនដល់បងប្អូនដែលអ្នកមកចូលរួម ឱ្យបានភ្លក់ពិសាផងដែរ ។
គូសបញ្ជាក់ផងដែរថា÷ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំវេទិកាផ្គូរផ្គង រវាងអ្នកលក់ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៨ -២០ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកោះកុង ដែលមានរយៈពេល ៣ថ្ងៃ ដេីម្បីលេីកកម្ពស់សក្តានុពលផលិតផលក្នុងស្រុក ការស្វែងរកទីផ្សារជូនអ្នកផលិត ការជំរុញចលនាភូមិ១ ផលិតផល ១ ជាពិសេស ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។


Post a Comment