មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាល ស្តីពី"ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុនចាញ់"ដល់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ និងមន្ត្រីឧទ្យានុរក្សខេត្តកោះកុង
កោះកុង÷ នាព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២៤
នៅសាលប្រជុំ សាខាកាកបាទក្រហម ខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាល ស្តីពី"ការការពារ បង្ការទប់ស្កាត់ លុបបំបាត់ ជំងឺគ្រុនចាញ់"ដល់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ និងមន្ត្រីឧទ្យានុរក្ស ខេត្តកោះកុង។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី ឈី វ៉ា អភិបាលរង ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង លោក វេជ្ជបណ្ឌិត មាស ថា ព្រមទាំងសហការី និងលោក លោកស្រី ព្រមមន្ត្រីឧទ្យានុរក្ស ប្រមាណ៦០ នាក់ ។
សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមការការពារ បង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាពិសេស បង្កើនចំណេះដឹង និងការផ្សព្វផ្សាយ ព្រមទាំងជាការចែករំលែកបទពិសោធន៍ ដែលជាសកម្មភាពមួយដ៏សំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅលុបបំបាត់ ជំងឺ គ្រុនចាញ់ ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល ៕


Post a Comment