ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ .កម្មពិធីផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ

(ដោយ ម៉ែន ច័ន្ទដារ៉ា)

ក្រុងសិរីសោភ័ណ៖ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព ដែលជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ កែ សួន សុភី ស សុខា ជូនប្រជាពលរដ្ឋដែលជិះឆ្លងកាត់ផ្លូវ នៅចំណុចភ្លើងស្តុបកណ្តាលក្រុងសិរីសោភ័ណ។ 







ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានណែនាំដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ និងគិតគូរពីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ពិសេសពេលធ្វើដំណើរដោយម៉ូតូ គឺត្រូវតែពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវផ

ងដែរ៕

No comments

Powered by Blogger.