លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងក្រុមគ្រួសារ ព្រមទាំង កងកម្លាំងនគរបាលក្រោម ឱវាទ អញ្ជើញ ចូលរួម បុណ្យកាន់បិណ្ឌវេនទី២, នៅ វត្តរុក្ខាសូរិយារាម (ហៅវត្ត ព្រៃគុក)
Apsaranews012807225(Telegram)
ដោយ ; ( ម៉ែន ច័ន្ទដារ៉ា )
ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាល នៃ ក្រុងប៉ោយប៉ែត បានមូលមតិគ្នា នាំយកទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់វេនបិណ្ឌ នៅវត្តរុក្ខាសូរិយារាម ហៅ (វត្តព្រៃគុក )សង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនាចប់ លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន ទ័យវត្ថុ និងបច្ច័យ កិច្ចបន្តរ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានចែកទាន ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ ៖ ក្នុងមួយគ្រួសារទទួលបាន ,
-សារ៉ុង ១
-អង្ករ ៥គីឡូក្រាម
-ទឹកស៊ីអុីវ ១ដប
-ទឹកត្រី ១ដប
-ប្រែងឆា ១ដប
-អំបិល ១គីឡូ
ប៊ីចេង ១កញ្ចប់
-ថវិការ ១០,០០០រៀល ។
គួរបញ្ជាក់ថា ៖ ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យ ភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។
ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។
២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។
ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។
៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិត ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះ វស្សា។


















Post a Comment