បុណ្យកឋិនទានសាមគ្គី ដង្ហែរទៅកាន់ វត្តសុវណ្ណបុព្វតារាម (ខ្លាកូនចាស់) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


នៅថ្ងៃព្រហស្បតិ _និង ថ្ងៃ សុក្រ ១៥ កើត ១រោច ខែអស្សុជ ឆ្នាំ រោង ថ្ងៃទី ១៧ .១៨ ខែ តុលាឆ្នាំ២០២៤ លោកតាអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលមានសទ្ធាជ្រះថ្លាបានស្រុះស្រួលគ្នាជា ឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅកាន់ វត្តសុវណ្ណបុព្វតារាម (ខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

បន្ទាប់ពីបានដង្ហែរអង្គ កឋិនទាន ពាក់ព័ន្ធជុំវិញព្រះវិហារ បីជុំរួចមកក៏បានរៀបចំ ពិធីធ្វើកិច្ចនៅក្នុងព្រះវិហារ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងនោះដោយបាននាំយកនូវគ្រឿងបរិក្ខា និងត្រៃជីវរជាច្រើន បាននិងដើម្បីប្រមូលបច្ច័យដែលបានមកពីការចូលរួមបុណ្យកឋិនទានសាមគ្គីនេះ ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណបុព្វតារាម ខ្លាកូនចាស់ បច្ច័យដែលទទួលបានសរុបទាំងអស់ចំនួន ៨,៨៩,១០០០រៀល និងលុយបាតបាន ៧០០០ បាត សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសផងដែរ ដើម្បីព្រះសង្ឃក្រាលគ្រង និងអនុមោទនា យកផល្លានិសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន នេះគឺជាអង្គកឋិនសាមគ្គីសម្រាប់បងប្អូនទីជិតទីឆ្ងាយនិងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលដង្ហែអង្គកឋិនទានទៅវេរប្រគេនទៅដល់ព្រះសង្ឃដើម្បីជួយទ្រទ្រង់ក្នុងការកសាងក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនផងដែរ។
_
(យកព័ត៌មាន ដោយ លោក ម៉ែន ច័ន្ទដារ៉ា )។

No comments

Powered by Blogger.