លោក កាំង លាង ប្រធានសាខាគយ និង រដ្ឋាករខេត្តសៀមរាប ជាមួយនឹងក្រុមការងារសាខាគយនិងរដ្ឋាករខេត្ត ជួបសំណេះសំណាល និង ផ្ដល់អំណោយ ជូន វិទ្យាល័យអប់រំពិសេសសៀមរាប
ខេត្តសៀមរាប : នារសៀល ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយនឹងក្រុមការងារសាខាគយនិងរដ្ឋាករខេត្តសៀមរាប បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្ដល់ជូន វិទ្យាល័យអប់រំពិសេសសៀមរាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។







Post a Comment