លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និង ភូមិ- សង្កាត់ រួមជាមួយ ក្រុមការងារក្រុមហ៊ុនស៉ីនទ្រីក្រុងប៉ោយប៉ែត ចុះយកគ្រឿងចក្រសម្អាតសំរាមដនៅតាមបណ្ដោយផ្លូវផ្សាត្រីក្រុងប៉ោយប៉ែត
ApsaraNews012807225 (Telegram)
(យកព័ត៌មាន ; ដោយ សឿនរដ្ឋា)
ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់ ប៉ោយប៉ែត និងភូមិ បាលិលេយ្យ1 , និង (តំណាង ក្រុមហ៊ុន)
ដោះ សេវាអនាម័យ ស៊ិនទ្រីក្រុងប៉ោយប៉ែត ,
អ្នកពាក់ព័ន្ធតំណាង ម្ចាស់ផ្សារត្រី ផ្សារប៉ោយប៉ែតថ្មី ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(អគ្គ:) ដែលបណ្តាលមកពីកំណើនការប្រមូលផ្តុំកាកសំណល់សល់ពីការលក់ដូរ របស់បងប្អូនអាជីវករនៅក្នុងផ្សារ និងជុំវិញផ្សារ និងកត្តាប្រមូលកាកសំណល់ទាន់ពេលវេលារបស់ក្រុមហ៊ុន។
ជាដំណោះស្រាយ និងវិធានការបន្ទាន់ខ្ញុំបាទបានឱ្យក្រុមហ៊ុនសេវាអនាម័យស៊ិនទ្រីក្រុងប៉ោយប៉ែតប្រមូលធ្វើការប្រមូលសំរាមទាំងនោះចេញទាំងអស់ និងធ្វើការលាងសម្អាតឱ្យបានស្អាត រួមទាំងបានណែនាំទៅតំណាងម្ចាស់ផ្សារត្រី និងផ្សារប៉ោយប៉ែតរកទីតាំងទុកដាក់សម្រាមបណ្តោះអាសន្នដោយដាក់ទូកុងទឺន័រមួយឬពីរឱ្យបងប្អូនអាជីវករវិចខ្ចប់កាកសំណល់សល់ពីការលក់ដូរយកមកដាក់ និងតម្រូវឱ្យក្រុមហ៊ុនត្រូវមកដឹកជញ្ចូនចេញពីទីតាំងជារៀងរាល់ថ្ងៃដោយមិនឱ្យខកខានឡើយ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត ; សូមអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋ ទាំងអស់មេត្តាវិចខ្ចប់ទុកដាក់កាក សំណ ល់ សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមភ្ជាប់សេវាអនាម័យដើម្បីឱ្យ ក្រុមហ៊ុនស៊ិនទ្រី មានវិធាន ការប្រមូលសំរាម បានទាន់ពេលវេលា នៅទូទាំងក្រុងប៉ោយប៉ែត ។
==
(ទីក្រុងស្អាតផ្តើមចេញពីការចូលរួមរបស់បងប្អូនទាំងអស់គ្នា)។













Post a Comment