លោកឧកញ៉ា ហង្ស ស៊ីថា (កាន់បិណ្ឌវេនទី៩) នៅវត្តគិរីធម្មបទ ខ្លាកូនថ្មី...!

ApsaraNews012807225 (Telegram)

(យកព័ត៌មាន ,ដោយ ម៉ែន ច័ន្ទដារ៉ា)

ខេត្តបន្ទាយមានជ័យ ៖ ពិធីបុណ្យកាន់បិណ្ឌវេនទី៩ ម្ចាស់វេនវេទី៩ មានដូចរាយនាមខាងក្រោម។

១ លោកឧកញ៉ា ហង្ស ស៊ីថា 

២ លោកជំទាវ សុង ផល្លីន

៣ លោក ប្រាក់ សារ៉ាក និង អ្នកស្រីស្រី ហួត ទូច ហៅតាម៉ុក យាយតយ

លោកស្រី ប៉ាន់ ណាវី សិទ្ធិឡោះ

និង ក្រុមអ្នកម្ដាយសម័យថ្មី 

ព្រមទាំងអាជីវក

(នៅវត្តគិរីធម្មបទ ខ្លាកូនថ្មី..)

ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ហង្សស៊ីផា និងក្រុមអ្នកម្ដាយសម័យថ្មី ដឹកនាំដោយ លោកជំទាវ សុងផល្លីន ដោយមានការអញ្ជើញចូលរួមពីអាជីវករក្រុងសិរីសោភ័ណ នឹងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញកាន់បិណ្ឌវេនទី ៩ នៅវត្តគិរីធម្មបទ ខ្លាកូនថ្មីស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

ក្រោយ ពីបានអុចធូបអុជទានថ្វាយផ្លែឈើនំចំណីប្រគេនព្រះសង្ឃ ធ្វើកិច្ចនមស្ការ ស្ដាប់ធម៌ទេសនានិងរាប់បាត្រ ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់បុព្វការីជនសាច់ញាតិសន្ដានដែលបានបែកបាក់ចែកឋានទៅបរលោករួចហើយនោះ។

លោកឧកញ៉ាហង្សស៊ីផា ព្រមទាំងលោកជំទាវក្រុមអ្នកម៉ែសម័យថ្មីនិងអស់លោកលោកស្រីជាអាជីវករ ប្រជាពលរដ្ឋពុទ្ធបរិស័ទ បានប្រមូលបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តអស់កាលត្រីមាសបានចំនួន២៦០០០០០រៀល

(ពីលានប្រាំមួយសែនរៀល) ដោយទុកជាបច្ច័យ៤សម្រាប់ព្រះសង្ឃប្រើប្រាស់តាមតម្រូវការសល់ពីនោះគឺទុកសម្រាប់សាងសង់សមិទ្ធផលនានានៅក្នុងវត្ត។

ឆ្លៀតឱកាសកាន់វេនបិណ្ឌទី ៩ នេះ លោកឧកញ៉ាហង្សស៊ីផា ក៏បានទៅពិនិត្យមើលទីតាំងដែលគ្រោងនឹងសង្ឃព្រះវិហារថ្មីនៅលើភ្នំខ្លាកូនដែលត្រៀមនិងសាងសង់នៅពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ផងដែរថាកន្លងមកលោកឧកញ៉ាហង្សស៊ីផា ក៏ធ្លាប់បានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនក្នុងការចូលរួមសាងសង់ទីអារាមនេះដូចជាសាលាឆាន់ជាដើមដើម្បីគាំទ្រនៅវិស័យពុទ្ធសាសនា។


ក្នុងនោះដែរព្រះព្រះឥន្ទមុនីវង្សា សំ វ៉ាន់ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ជំនួយការផ្ទាល់ព្រះមេគណខេត្តជាគ្រូចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មីបានមានសង្ឃដិកាថា៖ រះវិហារដែលកំពង់គ្រងសាងសង់នោះមានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កំពស់៨ម៉ែត្រ ហើយកំពុងតែត្រូវការបច្ច័យជាច្រើនសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមចាប់អ្នកចាប់ផលជួយកសាងព្រះវិហារនេះឲ្យកើតជារូបរាងដើម្បីដង្កល់ក្នុងពុទ្ធសាសនា៕










No comments

Powered by Blogger.