កិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព( ឆ្នាំ ២០២៤_២០២៨ ).!!

(ដោយ៖ ម៉ែន ច័ន្ទ ដារ៉ា )

បន្ទាយមានជ័យ៖ ឯកងឧត្តម ផាន់ ចាន់ធុលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី ការអនុវត្ត គោល នយោបាយ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពឆ្នាំ ២០២៤/២០២៨

ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមគណៈប្រតិភូអមដំណើរ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបីប្រភេទ  លោកអភិបាលក្រុងស្រុក លោកលោកស្រី មេភូមិ.មេឃុំ.ចៅសង្កាត់ (សរុបជាង៣២៧ នាក់)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានមានប្រសាសន៍ថា ៖ យើងរួមគ្នាអនុវត្តគោលនយោបាយ <<ភូមិឃុំសង្កាត់>> មានសុវត្ថិភាពដើម្បីឲ្យសមាគមយើងមានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើររក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងអនាម័យប្រជាពលរដ្ឋ ទទួលបានការផ្ដល់សេវានានា ប្រកបដោយគុណភាពតម្លាភាព និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព សុខដុមរមនា កិច្ចប្រជុំ នេះធ្វើឡើងនៅសាលប្រជុំកសាលាខេត្តបន្ទាយមានជ័យ ។

នៅ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅ ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤។






















No comments

Powered by Blogger.