ឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលរងការលិចលង់ដោយសារទឹកជំនន់( ចំនួន -១២៧-គ្រួសារ ) ចំនួន ០៨ភូមិ ក្នុងឃុំភ្នំលៀប
#ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សាយពាណិជ្ជកម្ម
#ApsaraNews_012807225..!
-ស្រុកព្រះនេត្រព្រះ : នៅថ្ងៃអង្គារ៩ កើតខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ២៥៦៦ត្រូវនិងថ្ងៃទី ០៤/១០/២០២២ នៅវេលាម៉ោង១២និង០០ នាទី មានការចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលរងការលិចលង់ដោយសារទឹកជំនន់ ចំនួន១២៧គ្រួសារលើ០៨ភូមិក្នុងឃុំភ្នំលៀប ក្នុងបរិវេណវត្ត សុវណ្ណជលសារប្រាសាទសំរោង (ហៅវត្តរំដួល) ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារ។
ក្នុងនោះមានការចូលរួម ឯកឧត្តម ខេង ស៊ុម ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមការងារ
និង លោកស្រីឧ/ត្រី ឌី សុជាតិស្នងការរងនគរបាលខេត្ត និង ក្រុមកាងារ និង លោក កែវប៊ុន យឿន ប្រធានក្រុម ប្រឹក្សាសាលាស្រុក និងក្រុមកាងារ និង លោក ឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុក និងក្រុមកាងារ
លោក វ/ឯក មាស ឬទ្ធិ អធិការនគរបាលស្រុកព្រះនេត្រព្រះនិងក្រុមកាងារ ផងដែរ ។
_ក្នុង០១ គ្រួសារ ទទួលបានមួយ ឃីត មានសំភារៈដូចជាៈ
១/ត្រីខ ៥កំប៉ុង
២/មី ១កេះ
៣/ទឹកត្រី ៣ដប
៤/ទឹកស៉ីអ៉ីវ ៣ដប
៥/អង្ករ ១០Kg
៦/ទឹកសុទ្ធ ៣ដប
៧/ថ្នាំពេទ្យ ១កញ្ចប់
៨/សារុង ០១
៩/ថវិកា ២ម៉ឺនរៀល។



















Post a Comment