អបអរសាទរ ការប្រកួតកីឡាវាយសី រួមលើកទី៣ នៃការបង្កើតក្លឹបវាយសី ៧ មករា ពានរង្វាន់ការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសអំពើរត់ពន្ធតំបន់ ៥ ដោយ មានការសហការ រវាង សាខាគយរដ្ឋាករ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : នៅព្រឹក ថ្ងៃសៅរ៍ទី 15 ខែ មីនាឆ្នាំ 2025 លោក ឈួនសោភា ប្រធានការិយាល័យស្រាវជ្រាវ និង បង្ក្រាបអំពើរត់ពន្ធតំបន់ 5 បានរៀបចំកម្មវិធី អបអរសាទរ ការប្រកួតកីឡាវាយសី រួមលើកទី 3 នៃការបង្កើត ក្លឹបវាយសី 7 មករា  ដោយមានការចូលរួម ពីលោកប្រធានការិយាល័យគយ ក្រុមតំបន់5 សាខាគយនិង រដ្ឋាករករមខេត្តបន្ទាយមានជ័យ  ប្រធានអនុប្រធានសាខា ប្រធានការិយាល័យច្រកបឹង ត្រកួន អនុប្រធានការិយាល័យ ដើម្បីចូល ប្រកួតយកពានរង្វាន់ ប្រចាំសាខា គយតំបន់ 5 និង មានកីឡាករ កីឡាការនី ជារូបច្រើនទៀត 


នាឱកាសនោះដែល លោកឈួន សោភា ប្រធានការិយាល័យគយចល័ត្នតំបន់ 5 បានលើកឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព  និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ និងមានបញ្ញាឈ្លាស់វៃ ផងដែរ។បើប្រទេសមួយមានប្រជាជនស្រលាញ់កីឡា ហើយកីឡានាំមកនូវ ស្មារតីស្វាហាប់ និងសុខភាពល្អគ្រប់គ្នានោះ ប្រៀបបាននឹងជួយប្រទេសយើងឲ្យមានភាពរឹងមាំខាងសុខមាលភាពជាតិ។  ជាមួយគ្នានោះដែរ លោកក៍បានក្រើនរំលឹកដល់កីឡាករ កីឡាការិនីថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។ 


ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡា បន្ថែមពីនេះទៀត គឺចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ 


ក្រោយពីបញ្ចប់ការវិលជុំដើម្បីយកឈ្នះ ក្រុមនីមួយៗមក ក្រុមដែលបានទទួលពានរង្វាន់ដែលមានចំណាត់ថ្នាក់លេខមួយ  បានពានរង្វាន់ មួយ ហ្នឹងអមទឹកប្រាក់មួយចំនួនទៀតផងដែរ លោក ឈួន សោភា ប្រធានការិយាល័យគយចល័ត តំបន់ 5 បានកោតសរសើរទៅដល់ក្រុមកីឡាករទាំងអស់ ដែលយកចិត្តទុកដាក់ក្នុងការប្រកួតនិងខំប្រឹងប្រែងដើម្បីយកពានរង្វាន់ នេះជាការរួមចំណែកមួយក្នុងការលេងកីឡាវាយសី ដើម្បីសុខភាព និងដើម្បីសង្គមជាតិ កីឡាគឺរស់ក្នុងសន្តិភាព សូមបញ្ជាក់ផងដែរក្រោយពីបញ្ចប់ការប្រកួតនិងផ្ដល់ពានរង្វាន់រួច ក៏មានការរៀបចំជួបជុំពិសារអាហារសាមគ្គីសម្រាប់ចំណងមិត្តភាពទៀតផងដែរ។

អត្ថបទនិងរូបភាព ច័ន្ទដារ៉ា














No comments

Powered by Blogger.