មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ
(ដោយ : លោក សំរិទ្ធ ភារុន )
កោះកុង÷ ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
ថ្លែងនៅក្នុង ពិធីប្រកាស សេចក្ដីសម្រេច ស្ដីពី÷ បញ្ចូលសិស្សានុសិស្ស វិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ជាសមាជិក សហភាពសហព័ន្ធយុទ្ធជន កម្ពុជា ( ស.ស.យ.ក ) ។
លោក ជំទាវ អភិបាល គណៈភិបាល ខេត្តកោះកុង
បានសម្ដែងកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅ ដល់អង្គពិធីទាំងមូល ព្រមទាំងបាន រៀបរាប់អំពីប្រវត្តិសាស្រ្ដនៃប្រទេសកម្ពុជា ដែលបានឆ្លងកាត់ របបដ៏ខ្មៅងងឹត ពលពត ខ្មែរក្រហម ។ ដោយមានការលះបង់ សាច់ ស្រស់ឈាមស្រស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ មគ្គុទេសក៍ ដ៏ឆ្នើមរបស់យើង គឺ សម្ដេច តេជោ ហ៊ុន សែន ទើបយើងបាន ដូចសព្វថ្ងៃនេះ ។ បន្ថែមលើសពីនេះ លោកជំទាវ បានបន្តថា÷ បច្ចុប្បន្នប្រទេសរបស់យើង មានសុខសន្តិភាព ពេញលេញ គ្មានសង្គ្រាម បើធៀបជាមួយប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ហេតុដូច្នេះហើយ ទើបប្រទេសជាតិមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ហើយយើងទាំងអស់គ្នា មានឱកាស សិក្សា រៀនសូត្រ ជួបជុំក្រុមគ្រួសារបងប្អូន មានសិទ្ធសេរីភាព ក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិត សិទ្ធក្នុងការបញ្ចេញមតិ អាចធ្វើដំណើរគ្រប់ទិសទី ដោយគ្មានការភ័យខ្លាច ម៉្យាងវិញទៀត អាចឲ្យយើងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់ នៅក្នុងសង្គម ។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី លោក នាយក សាលា នាយិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ដែលត្រូវបានប្រកាស ទទួលស្គាល់ជា សហភាព សហព័ន្ធ យុវជនកម្ពុជា ( ស.ស.យ.ក ) យ៉ាងអាធឹកអាធម ។
រីឯ លោក ផូ ប៊ុន ធឿន នាយកសាលា វិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស តេជោសែនកោះកុង បាន លើកឡើងផងដែរថា÷ សិស្សានុសិស្ស ដែលបានប្រកាស ទទួលស្គាល់ ជាសហភាព សហព័ន្ធ យុវជនកម្ពុជា នាពេលនេះមានចំនួន ជិត ២០០០ នាក់ និងបានអានរបាយការណ៍ ជូនថ្នាក់ដឹកនាំ ជ្រាប ។
យ៉ាងណាមិញ លោកបាន ផ្ដាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ ឲ្យមានការខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹង ជំនាញ ស្ដាប់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ម្ដាយ ឪពុក អាណាព្យាបាល ចូរធ្វើខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ចូលរួមគោរពច្បាប់ វិន័យ វៀរចាកសកម្មភាពមិនល្អទាំងពួង ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីយ៉ាងពិតប្រាកដនៃសង្គមជាតិ ។
ជាចុងក្រោយ លោកជំទាវបាន គាំទ្រយ៉ាងពេញទំហឹង ដល់សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តកោះកុង ថែមទាំងកោតសរសើរ ដែលបាន រួមចំណែក ចូលរួមរាល់សកម្មភាព មនុស្សធម៌នានា នៅក្នុងសង្គម នាពេលកន្លងមក ។
ពិសេសជាងនេះ លោកជំទាវ បានអំពាវនាវ ដល់ក្រុមយុវជន ដែលបានគ្រប់អាយុ បោះឆ្នោត សូមទៅចុះឈ្មោះ ពិនិត្យបញ្ជីរឈ្មោះ និងចូលរួមបោះឆ្នោត ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ នាឆ្នាំ ២០២៣ ខាងមុខនេះ ។













Post a Comment