ងៃនេះ , ប្រមុខរដ្ឋាភិបា លកម្ពុជាស្នើឱ្យមន្ត្រីថ្នាក់ ជាតិ និងក្រោ មជា តិកុំយ ក អ្នកសារព័ត៌ មានជា សត្រួវ !
ភ្នំពេញ : សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកុំយកអ្នកសារព័ត៌មានជាសត្រូវនិងត្រូវតែធ្វើការសហការជាមួយអ្នកសារព័ត៌មាន។
ការស្នើរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ក្នុងជំនួបលើកទី៥ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានបានជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសផងដែរ។
សម្តេច បានបញ្ជាក់ថា៖«ខ្ញុំសូមសម្តែងការសារទនិងអរគុណដល់អ្នកសារព័ត៌មានក្នុងនោះរឿងវិទ្យុ និងទូរទស្សន៍ជារឿងមួយ ។ក៏ប៉ុន្តែបណ្តា អនឡាញក៏បានជួយច្រើនផងដែរ។ ខ្ញុំតែងតែបញ្ជូនព័ត៌មានតាមបណ្តាញអនឡាញនេះទៅដល់ ខេត្តណាដែលមានបញ្ហាឱ្យពិនិត្យ តែម្តង» ។
សម្តេចតេជោ បានថ្លែងថារដ្ឋមន្ត្រី មួយចំនួននិងអភិបាលខេត្តមួយចំនួនបានទទួលដែលភាគច្រើនព័ត៌មានបានចេញពីព័ត៌មានអនឡាញ។
សម្តេចតេជោអះអាង ថា ព័ត៌មានខ្លះបានផ្តល់ឱ្យមានការស្រាវជ្រាវសម្រាប់ដោះស្រាយបញ្ហាដែលមាននៅមូលដ្ឋាន។ទន្ទឹមនេះប្រជាជនត្រូវការនូវយុត្តិធម៌ ឬបញ្ហានានាដែលគាត់ចង់ដោះស្រាយ។
ជាមួយគ្នានោះដែរ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ « ខ្ញុំពិតមានការរីករាយជាមួយស្ថាប័នព័ត៌មានដែលជាអ្នកផ្តល់ព័ត៌មាន ឥឡូវនេះទោះបីមានជានៅស្ថាប័នខ្លះនៅ តាមបណ្តាខេត្តខ្លះប្រៀបធៀបពេលមុន វិជ្ជាជីវៈសារព័ត៌មានគឺមានភាពទទួលខុសត្រូវខ្ពស់ជាងមុនហើយអ្នកទទួលបានព័ត៌មានក៏បានច្រើនជាមុន »។
សម្តេចបានគូសបញ្ជាក់ទៀតថា៖«ខ្ញុំសូមឱ្យថ្នាក់ដឹកនាំ ថ្នាក់ជាតិក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិមិនត្រូវយកអ្នកសារព័ត៌មាន ធ្វើជាសត្រូវនោះទេ។
វានឹងជាកំហុសដ៏ធ្ងន់ធ្ងរក្នុងកាដឹកនាំបើសិនអ្នកគិតថាយកសារព័ត៌មានជាសត្រូវ ។ពិតហើយខ្ញុំមិនជំទាស់ នោះទេជាមួយនឹងសារព័ត៌មានខ្លះមិនបានការសូម្បីខ្ញុំមិនបានការ សូម្បីខ្ញុំមិននិយាយរកផង ។
ប៉ុន្តែអ្នកសារព័ត៌មានមាន ចេតនា ល្អក្នុងការផ្តល់ព័ត៌មាននូវរឿងពិតគឺគប្បីរាប់រក និងផ្សារភ្ជាប់នូវអ្នកព័ត៌មាននូវអ្វីដែលយើងធ្វើ ដើម្បីជូនសាធារណជនបានដឹង»៕(ដោយ ,សហការី )!







Post a Comment