ប្រជុំក្រុមការងារគណបក្សប្រជាជនសង្កាត់អរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
ប៉ោយប៉ែត : នៅព្រឹកថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានបើកកិច្ចប្រជុំក្រុមការងារគណបក្សប្រជាជន ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់អូរឫស្សី, ឯកឧត្តម សេង សុផាត ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក រដ្ឋ សុខា អនុប្រធានគណបក្សក្រុងប៉ោយប៉ែត, លោកប៉ាន សេរី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងសមាជិក សមាជិកាសរុប ២០នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានមានប្រសាសន៍សំណេះសំណាល និងកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមការងារទាំងអស់ ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងបានជម្រុញលើកទឹកចិត្តឲ្យបន្តនៅការ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាផ្សេងៗជូន ប្រជាពលរដ្ឋថែមទៀត ជាពិសេសសូមជួយពិនិត្យឯកសារផ្សេងៗ បម្រើដល់ការបោះឆ្នោតនាថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខត្រូវព្យាយាមដោះស្រាយ នឹង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់គ្នាមានឯកសារ ឬអត្តសញ្ញាណប័ណ្ណ សម្រាប់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។








Post a Comment