ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង និវត្តន៍ជនចំនួន ១.៣២៨នាក់ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចក្រឡាហោម ស ខេង


ខេត្តបាត់ដំបង ; នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៤ៈ៣០ នាទីរសៀលស្ថិតនៅបរិវេណសាលា បឋម សិក្សា អិនស៊ីដារ៉េ ភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ។


ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះសម្ដេចក្រឡាហោម បានមានអនុសាសន៍: 

ជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណរយះពេល៥ឆ្នាំកន្លងមក ដោយ រក្សាបាននូវសន្តិភាពពេញលេញ

ការពារយ៉ាងខ្ជាប់ខ្ជួននៅរបបរាជានិយម ការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដែលមិនអាចនរណាបំពានបានឡើយ។

លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសិរីពហុបក្ស លើកស្ទួយសេរីភាពរបស់ប្រជាពលរដ្ឋ។

បញ្ហាកំណែទម្រង់ត្រូវបានអនុវត្តការផ្ទេរសិទ្ធិអំណាចក្នុងវិស័យអប់រំទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ និងការផ្ទេរវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែមានភាពផុសផុលនៅទូទាំងប្រទេស

គ្រប់ស្ថាប័ននានាត្រូវបានធ្វើប្រតិភូកម្មមកឲ្យថ្នាក់ក្រោមជាតិ តាមរយៈច្រកចេញចូលតែមួយ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព រក្សាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។

កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ

ការប្រយុទ្ធប្រឆាំងជំងឺ covid 19 រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដើម្បីរក្សានូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ ទទួលបានជោគជ័យ។

នយោបាយការបរទេសព្រះរាជាណាចក្រកម្ពុជាយើងប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ  ។

ព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ ប្រកបដោយជោគជ័យ ដែលធ្វើឲ្យបរទេសមានការកោតសរសើរ។

ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលផ្សេងៗទៀត។

ក្នុងឆ្នាំ២០២៣ ដែលនៅសល់គឺ ការរៀបចំការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា និងរួមគ្នាទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត។

ប្រាំឆ្នាំខាងមុខ(២០២៣-២០២៨)

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត:

 រក្សាពង្រឹងសន្តិភាព ស្ថេរភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកកំពស់ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

 បន្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ។

  ជំរុញកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ និងបន្ត ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

 បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកែសម្រួល និងដំឡើងប្រាក់មន្រ្តីសោធននិវត្តន៍ អតីតយុទ្ធជន ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់និយោជិក កម្មករ។

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើន។

 រាជរដ្ឋាភិបាលបន្តរៀបចំឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាពីចំណូលមធ្យមកម្រិតទាប ទៅចំណូលមធ្យមកម្រិតខ្ពស់។ 

បន្តដាក់ចេញនូវគោលនយោបាយដើម្បីគាំពារក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស។

        សម្ដេច បានអញ្ជើញចែកដំណោយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងនិវត្តន៍ជនចំនួន ១.៣២៨នាក់ ដែលក្នុងម្នាក់ៗទទួលថវិកាចំនួន ១០០.០០០រៀល។   

 

 







No comments

Powered by Blogger.