លោក ឃូ ពៅ អភិបាល នៃគណៈអភិបាល ស្រុក ព្រះនេត្រព្រះ បានចុះសួរសុខទុក្ខ លោកយាយចាស់ជរា និងបានជួយឧបត្ថម្ភ សម្ភាះ និង ថវិការ មួយចំនួន.!!

 


ស្រុកព្រះនេត្រព្រះ : ដោយពិនិត្យឃើញពីការលំបាករបស់ លោកយាយ ចាស់ជរា វ័យ ៧៣ឆ្នាំ នឹងផ្ទះដែលមានសភាពពុកផុយអាចនឹងប្រឈមគ្រោះថ្នាក់ផ្សេងៗ និងកំពុងជួបខ្វះខាតថវិកាសាងសង់ផ្ទះឲ្យបានសមរម្យនោះ នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣

លោក ឃូ ពៅ អភិបាល នៃគណៈអភិបាលស្រុក ព្រះនេត្រព្រះ និង លោក ប៊ូន លាងផេង អភិបាលរងស្រុកព្រះនេត្រព្រះ

អមដំណើរដោយ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ លោកមេឃុំ លោកនាយប៉ុស្តិ៍ ផងដែរ ៕

បានចុះសួរសុខទុក្ខ លោកយាយវ័យចាស់ និងបានជួយឧបត្ថម្ភ សម្ភាះ ជា ថវិការ. និង លោកអភិបាលស្រុក ជួយឧបត្ថម្ភ ក្តា ឈើក្រប ស័ង្កសី សម្រាប់ជួសជុលធ្វើផ្ទះជូនលោកយាយផងដែរ ។

លោកយាយ ឈ្មោះ ហាច ហែរ អាយុ ៧៩ឆ្នាំ រស់នៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ផ្ទះលោកយាយមានទំហំ (៤.៥០ម × ៤.៨០ម) ជាមួយគ្នានោះដែរ លោកអធិការស្រុកព្រះនេត្រ បានជូនថវិការ លោកតាលោកយាយ ចំនួន៣នាក់ ក្នុងម្នាក់ៗ ថវិកា ៥មុឺនរៀល ផងដែរ ។

(ដោយ សហការី).។

 







No comments

Powered by Blogger.