ឃាត់មុខសញ្ញាសង្ស័យចំនួន ១១នាក់ មកសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ


ខេត្តបន្ទាយមានជ័យ ; នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០និង១៦នាទី នៅចំណុចតូបលក់ចាបហួយ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល មានករណីហឹង្សាបង្កដោយក្មេងស្ទាវ២ក្រុម។

»ក្រុមទី១ ភាគីជនរងគ្រោះមានគ្នា ៥នាក់។

»ក្រុមទី២ ភាគីជនបង្កមានគ្នា ១៦នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពី ១គ្រឿង ប្រដាប់ដោយកាំបិត ៤ដើម បានធ្វើសកម្មភាពយកដុំថ្មដេញគប់ និងកាប់ទៅលើក្រុមទី១ បណ្ដាលអោយត្រូវដៃខាងឆ្វេង(ជនរងគ្រោះឈ្មោះ សមុទ្យ ភេទប្រុស)  និងកាប់កំទេចម៉ូតូខូចខាតអស់ចំនួន ៣គ្រឿង ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្រោយទទួលបានព័ត៌មានព្រឹកថ្ងៃ២៤ ខែឆ្នាំដ៏ដែល វេលាម៉ោង ៨និង ១៥នាទី យើងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ១១នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។

ក្នុងពេលសួរយកចំលើយ ជនសង្ស័យទាំង ១១នាក់បា សារភាពថា ពួកខ្លួនពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ចំណែកបក្សពួក ៥នាក់ទៀតគេចខ្លួនផងដែរ ។

(ដោយ លោក ម៉ែនច័ន្ទដារ៉ា ។

















No comments

Powered by Blogger.