ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅ
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
ភ្នំពេញ ; នាល្ងាចថ្ងៃនេះ កម្ពុជា នឹងប្រារព្ធព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ខ្លួនមួយ ទៀត នោះគឺការប្រារព្ធពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាព និងសូមកោតសរសើរក្រុមការងារទាំងអស់ គ្រប់ផ្នែក គ្រប់ទីតាំង ដែលសុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ក៏ដូចជាធនធានផ្ទាល់ខ្លួន តាំងពីមុនថ្ងៃចាប់ផ្តើម រហូតមកទល់ថ្ងៃនេះ។
ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ប្រទេសកម្ពុជា និងប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស បានសប្បាយរីករាយជាមួយនឹងសន្ដិភាពពេញលេញ អធិបតេយ្យភាព ឯកភាពជាតិ ឯកភាពទឹកដី សុខសុវត្ថិភាព ស្ថិរភាព និងវឌ្ឍនភាពលើគ្រប់វិស័យរហូតដល់ពេលនេះ។ ភាពសុខដមក្រោមម្លប់សុខសន្ដិភាពនេះទៀតសោត បានអនុញ្ញាតឱ្យព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មានលទ្ធភាព និងអាចសម្រេចសមិទ្ធផលជាបន្តបន្ទាប់ ជាពិសេសលទ្ធផលដ៏ជោគជ័យក្នុងការទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួង ដល់វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ
ព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី
សូមជួយបីបាច់ ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្តតរៀងទៅ និងដើម្បីសេចក្តីសុខសាន្ត ព្រមទាំងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។


Post a Comment