កិច្ចប្រជុំប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
បន្ទាយមានជ័យ ៖ព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ ២០២៣នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលខេត្តបន្ទាយមានជ័យស្តីទី អញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំប្រកាស ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ជូនទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារខេត្ត ដោយមានការចូលរួម លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមអត្គានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ប្រធានពន្ធនាគារ លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
(ដោយ; លោកម៉ែនច័ន្ទដារ៉ា)។








Post a Comment