ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២៣ នឹងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន
(ដោយ ;ម៉ែនច័ន្ទដារ៉ា )
ខេត្តបន្ទាយមានជ័យ ; ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២៣ នឹងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមប្រធានបទៈ* អ្វីៗដេីម្បីប្រជាពលរដ្ឋជាចម្បង បញ្ឈប់ការរេីសអេីង នឹងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំបង្ការ* នឹងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅក្នុងបរិវេណ សាកលវិទ្យាល័យជាតិមានជ័យ ។
ពិធីនេះប្រារពឡើងក្រោមអធិបតីភាព
-ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការងអាជ្ញាធរជាតិ
-ឯកឧត្តម ខេង ស៊ុម ប្រធានក្រុម
ប្រឹក្សា ខេត្ត
-ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
-មានការចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមប្រធានសាលាដំបូង ប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងបីប្រភេទ បុគ្គលិកមន្ត្រីរាជការ ភ្ញៀវជាតិ នឹងអន្តរជាតិ មកពីខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ នឹងប៉ៃលិន
-តំណាងរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងយុវជនផ្តាច់គ្រឿងញៀន មកពីមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។
ចំនួនវត្ថុតាងគ្រឿងញៀនសរុប ទាំង៣ខេត្ត៖
-ម្សៅក្រាមសថ្លា(ICE) =៣០៨៧.២៣ក្រាម
-ថ្នាំគ្រាប់ (WY)=៣១៦.06ក្រាមនឹង១២០៧គ្រាប់
-ថ្នាំញៀនប្រភេទចំរុះ(ថ្នាំគ្រវី)= ៣៣៧.៨ក្រាម
-កញ្ឆាក្រៀម =៥.៨៦ក្រាម។










Post a Comment