សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈ

 


Tel.012807225 Telegram 

(ដោយ ; លោក ម៉ែនច័ន្ទដារ៉ា និង លោក  ក្រឹម )

===

យោងតាមខ្លឹមសារមាត្រា ៤១ ជំពូកទី ៩ នៃច្បាប់ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៥ ខែកុម្ភៈឆ្នាំ ២០០៥ស្ដីពីការរៀបចំ និងការប្រព្រឹទ្ធទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្ដាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។ ដើម្បីអភិវឌ្ឍន៍មុខងារថ្មីនេះ ឱ្យមាន ប្រសិទ្ធភាពនិងឈានដល់កម្រិតស្តង់ដារអន្តរជាតិ អាជ្ញាធរសវនកម្ពុជាតិ បានជំរុញការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដល់លោក លោកស្រី មន្ទីរអង្គភាពស្ថាប័នម និងឃុំសង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២៣ ។ 

  ឯកឧត្តម អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យបាទមានប្រសាសន៍រាយការណ៍ ពីសភាពការរួមរបស់រដ្ឋបាលខេត្តរួចមក ឯកឧត្តមបណ្ឌិត សួន សិទ្ធី  អគ្គសវនកម្មរង នៃអាជ្ញាធរសវនកម្មជាតិ បាទមានប្រសាសន៍ថា សិក្ខាសិលាផ្សព្វផ្សាយ ច្បាប់ស្ដីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈ នាព្រឹកនេះ គឺមានសារៈសំខាន់ណាស់ចំពោះអស់លោកលោកស្រី ក្នុងគោលបំណង គឺចង់បង្ហាញអំពីតួនាទីរបស់អាជ្ញាធរសវនកម្មជាតិ អនុវត្តការងារដោយឯករាជ្យក្នុងការធ្វើសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងនូវអភិបាលកិច្ចល្អ លើការត្រួតពិនិត្យលើគេចប្រតិបត្តិការនិងកម្មវិធីរបស់ស្ថាប័នសាធារណៈ ធ្វើឱ្យមានតម្លាភាព ឮការប្រមូលចំណូលនិងចំណាយនៃថវិកាជាតិ ការតាមដាននិងត្រួតពិនិត្យឡើងវិញនៅភាពត្រឹមត្រូវនិងសមស្របនៃរបាយការណ៍ហិរញ្ញវត្ថុ និងពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័នសាធារណៈ ។

  ឯកឧត្តមបណ្ឌិត សួន សិទ្ធី បានមាន ប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខា សាលានាពេលនេះ មានគោលដៅបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋ បាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ 

យន្តការនេះនឹង ជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោល បំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើ ការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើន ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ 

ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស នាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម «ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ដោយកំណត់លើ៤ចំណុច សំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័ន អាជ្ញាធរសវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារ នៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ។







No comments

Powered by Blogger.