ឃើញម៉ូតូចតចោល ឡើងជិះចេញទៅបាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Tel.012 80 72 25 Telegram
(ដោយ សំរិទ្ធ ភារុន)
យោងតាម÷ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នាថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៧:៤៥នាទី លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំជំនាញព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ឈូក ឆៃ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិ ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
ចុះឃាត់ខ្លួន ជនរងគ្រោះឈ្មោះ ពុធ សុខ លី ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបកម្មករ មានទីលំបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្នុងករណីលួចម៉ូតូកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទី រសៀល ដោយបានលួចម៉ូតូចតទុកនៅចំនុចលើផ្លូវក្បែរដីឡូ សំ វីរៈ ។ របាយការណ៍ដដែលបានឲ្យដឹងថា÷ ពេលធ្វើសកម្មរួចហើយឈ្មោះ ឈូក ឆៃ បានជិះយកអោយឈ្មោះ ហេង សម័យ ភេទប្រុស អាយុ៤២ឆ្នាំ ដើម្បីជិះបន្តយកទៅ ឃុំប៉ាក់ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
វត្ថុតាងដកហូតបានរួមមាន÷
ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៥
ពណ៍ខ្មៅ គ្មានស្លាកលេខ
(ម៉ូតូដែលឈ្មោះហេង សម័យ ជិះធ្វើសកម្មភាព) កាំបិតផ្គាក់ចំនួន ១ ញញួរចំនួន ២។
ករណីនេះផ្នែកព្រហ្មទណ្ឌ កំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីបន្ត។





Post a Comment