វិធានការអទិភាពមួយចំនួនត្រូវបានពង្រឹង ក្នុងជួរកងកម្លាំងនគរបាល ខេត្តកោះកុង


#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ ,លោក សំរិទ្ធ ភារុន)

  ខេត្តកោះកុង ; លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នារសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ នេះ

អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង បានអញ្ជើញចុះសួរសុខទុក្ខនិងប្រជុំណែនាំការងារមួយចំនួន នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដដែលបានអញ្ជើញចូលរួមពី លោកអធិការ អធិការរងនិងនាយប៉ុស្តិ៍ នគរបាលទាំងបីឃុំ​ ។

មានប្រសាសន៍ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដល់ជាបទពិសោធន៍ និងវិធានការចំបងៗដែលត្រូវអនុវត្តន៍ ជាបន្តបន្ទាប់រួមមាន÷
១.ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
២.ពង្រឹងកម្លាំងសរុប នៃអធិការដ្ឋានដើម្បីធ្វើឲ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ ពង្រឹងការងារជំនាញគ្រឿងញៀន
៣.ពង្រឹងការជំនាញចរាចរណ៍
៤.ពង្រឹងការងារជំនាញ អន្តោប្រវេសន៍
៥.ណែនាំលោកអធិការរង ទទួលការងារកិច្ចការប៉ុស្តិ៍ ៦.ត្រូវពង្រឹងការងារប៉ុស្តិ៍រដ្ឋបាលទាំង ០៣ អោយមានប្រសិទ្ធភាពខ្ពស់និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ។

ជាពិសេសលោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់កងកម្លាំងនគបាលត្រូវសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាពឳ្យបានល្អនិងណែនាំដល់លោកអធិការរង ទាំងអស់ត្រូវពង្រឹងគ្រប់ជំនាញដើម្បីធ្វើជាសេនាធិការ ដល់លោកអធិការ ផងដែរ ៕






No comments

Powered by Blogger.