កិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមអនុញ្ញាតប្រកបរបរនេសាទ


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ ,លោក សំរិទ្ធ ភារុន)


លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមអនុញ្ញាតប្រកបរបរនេសាទ 

(លបមុខ១០ រឺលបកន្ទុយកណ្តុរ) នៅឃុំថ្មស ឃុំអណ្តូងទឹក និងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។ 


ក្នុងអង្គពិធីនេះ មានការអញ្ជើញចូលរួមពី÷ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរដ្ឋបាលស្រុកបូទុមសាគរ តំណាងរដ្ឋបាលឃុំថ្មស តំណាងរដ្ឋបាលឃុំអណ្តូងទឹក តំណាងរដ្ឋបាលឃុំតានូន តំណាងសហគមន៍ឃុំថ្មស ឃុំតានូន ឃុំអណ្តូងទឹក និងតំណាងសហគមន៍នេសាទថ្មស តំណាងសហគមន៍នេសាទអណ្តូងទឹក តំណាងសហគមន៍នេសាទតានូន និងតំណាងប្រជាពលរដ្ឋ ២៥គ្រួសារ ។

លទ្ធផលដែលទទួលបានពីកិច្ចប្រជុំ មាន ៥ ចំនុចសំខាន់ៗ ៖


១-បានពន្យល់អំពីបញ្ហា និងផលប៉ះពាល់នៅពេលប្រជាពលរដ្ឋប្រកបមុខរបរនេសាទ (លបមុខ១០០ រឺលប កន្ទុយកណ្តុរ )។

២-ប្រជាពលរដ្ឋបានយលព្រមឯកភាពបញ្ឈប់ប្រកបរបរនេសាទ (លបមុខ១០០ រឺលបកន្ទុយកណ្តុរ) និងរបរនេសាទខុសពីនីតិវិធីច្បាប់ ដែលបានកំណត់។

៣-សូមឱ្យអាជ្ញាធរស្រុកផ្សព្វផ្សាយពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ដឹងច្បាស់អំពីផលប៉ះពាល់ ដែលបណ្តាលពីប្រកបរបរនេសាទខុសច្បាប់ ដែលធ្វើឱ្យបាត់បង់ធនធាន ផលនេសាទទៅថ្ងៃក្រោយ។

៤-សូមឱ្យអាជ្ញាធរបិទលេខទរស័ព្ទរបស់ លោកមេឃុំ លោកអភិបាលស្រុកបូទុមសាគរ លោកស្រីអនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមភូមិ ឃុំ និងសហគមន៍ ដែលប្រកបរបរនេសាទ។

៥-ប្រជាពលរដ្ឋមួយចំនួន បានសន្យាប្រគល់លបមុខ១០០ រឺលបកន្ទុយកណ្តុរ ជូនរដ្ឋបាលជលផលស្រុកបូទុមសាគរ៕







No comments

Powered by Blogger.