ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចុះទស្សនកិច្ចសិក្សាការងារ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការ កងពលតូច​ថ្មើរជើងលេខ(៥១) ស្ថិតនៅភូមិភ្នំជញ្ជាំង


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

ខេត្តបន្ទាយមានជ័យ ; ថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចុះទស្សនកិច្ចសិក្សាការងារ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការ កងពលតូច​ថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។ 


អញ្ជើញចូលរួមមាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន តាមបណ្តាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរ ដល់បណ្តាកងឯកភាពចំណុះកងពល ដែលបានខិតខំ បំពេញភារកិច្ចបានល្អ ពិសេសការងារធានាជីវភាពរស់នៅ របស់កងទ័ពប្រចាំថ្ងៃ ការងារបង្កបង្កើតផល និងចញ្ចឹមសត្វ ឧបត្ថម្ភចូលផ្ទះបាយសមូហភាព ធានាបានការហូបគ្រប់គ្រាន់ ឆ្ងាញ់ អនាម័យ និងមួយចំនួនលើសតម្រូវការ សល់លក់ទៅទីផ្សារសន្សំថវិកា សម្រាប់កសាងអង្គភាព។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍បញ្ជាក់ថា សូមឲ្យអង្គភាពបន្តនិរន្តរភាពការងារធានាបន្តទៀត ស្របតាមកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ៕

















No comments

Powered by Blogger.