គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ នៅខេត្តបន្ទាយមានជ័យ
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)
បន្ទាយមានជ័យ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ បានរៀបចំធ្វើលំហាត់ សាកល្បង ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ជូនដល់លោក-លោកស្រី ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងនោះអ្នកចូលរួមលំហាត់សាកល្បងថ្នាក់ជាតិ នាពេលនេះមានចំនួន៦ ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ធំ និងកំពង់ឆ្នាំង និង មន្ត្រីបង្គោល ដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន រួមគ្នាអនុវត្តប្រើប្រាស់ផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ។
ពិធីធ្វើលំហាត់សាកល្បងឆ្លើយតបបន្ទាន់គ្រោះមហន្តរាយឆ្នាំ២០២៣ ពិធីនេះធ្វើនៅបរិវេណផ្សារចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងនោះ ឯកឧត្តម គីម វីរៈ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករក និងសង្គ្រោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងប្រសិទ្ធភាព ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា។
ថ្ងៃអង្គារ ២កើត ខែកត្តិត ឆ្នាំថោះ បញស័ក ព.ស.២៥៦៧
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ ២០២៣។
















Post a Comment