ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន
==
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
==
វិធានការពង្រឹងនិងអនុវត្តវិន័យ ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ និងភូមិឃុំមានសុវត្ថិភាពជានិច្ចកាល ដោយមានការចង្គុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការ , នៅ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១:២០នាទីរំលងអាធាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ លុះដល់ចំណុចផែមុខវិហាចាស់ ស្ថិតនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក៏បានបានពើបប្រទះបុរសម្នាក់គួរអោយសង្ស័យ ក៏បានឆែកឆេរទៅលើជនសង្ស័យម្នាក់ ឈ្មោះ កែវ លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅ ភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន÷
ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀនចំនួន ១កញ្ចប់ធំ ទូរសព្ទចំនួន២ គ្រឿង ម៉ាក oppo , ម៉ាក HOAWEI លុយខ្មែរ ៣៥,០០០រៀល , លុយបាត ៤៤០បាត ។
បច្ចុប្បន្នជនសង្ស័យកំពុងបន្តនិតិវិធី ផងដែរ ៕





Post a Comment