ថ្នាក់ដឹកនាំខេត្តកោះកុង ប្រារព្ធមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
(កោះកុង)៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងទ្រង់ ឯកឧត្តម លោកជំទាវអស់លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ ក្រុមយុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០
(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅស្តូបអនុស្សាវរីយ៍ ស្ថិតនៅក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណា និគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ ។
ថ្លែងក្នុងពិធីនេះ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជក់ថា ក្រោមព្រះរាជ
បូជនីកិច្ច និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ ១៩៥៣ របស់ ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ ជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និង ការអភិវឌ្ឍន៍ជូនជាតិមាតុភូមិនៃយើង ។
លោក ជំទាវ អភិបាលខេត្ត បន្តថា ទន្ទឹមនឹងបុណ្យខួបអនុសាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៏សូមចូលរួមងបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៍អង់អាចក្លាហានរបស់យើងដែល ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៍ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតកដ៍ពិសិដ្ឋពុំអោយអ្នកណាឈ្លានពានបានឡើយ ។
លោកជំទាវបានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺ ពាសពេញសាកលលោក
ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបានសបញ្ជាក់ឱ្យឃើញកាន់ តែច្បាស់អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។
ជាចុងបញ្ចាប់ គណ:អធិបតី បានព្រលែងព្រាប និងបង្ហោះប៉ោងៗជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍ ៕
























Post a Comment