សិក្ខាសាលាគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្តីពីបច្ចុប្បន្នភាព និងលទ្ធផល នៃការឆ្លើយតប នឹងមេរោគអេដស៍ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ ទីក្រុមរួមគ្នា ពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍

 


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយ​មានជ័យ លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានរៀបចំ​ សិក្ខា​សាលាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ«ទីក្រុមរួមគ្នាពន្លឿន ការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍» ក្រោមអធិបតីភាព ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ 

នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។​ 

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង 

បង្ហាញអំពីការវិភាគ ស្ថានភាពរីករាលដាល មេរោគអេដស៍នៅក្នុងខេត្ត និងក្នុងប្រទេសកម្ពុជា និងពិនិត្យលើបទអន្តរាគមន៍ និងលទ្ធផលអនុវត្តលើកម្មវិធីអេដស៍និងលើកទិសដៅអនុវត្តបន្ត។​

កំណត់អំពី បទអន្តរាគមន៍សំខាន់ៗ លើការប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់អនុវត្ត

ពង្រឹងលើការចូល រួមជាពហុវិស័យ ឆ្លើយតបនឹងបទអន្តរាគមន៍ ប្រយុទ្ធ នឹងជំងឺអេដស៍នៅក្នុងខេត្ត ពង្រឹង លើការទំនាក់ទំនង និងកិច្ចសហការល្អរវាងគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ខេត្ត និងអង្គការដៃគូដើម្បីអនុវត្តនូវបទអន្តរាគមន៍ប្រយុទ្ធនឹងជំងឺអេដស៍ប្រកបដោយភាពរលូន និងមានប្រសិទ្ធ​ភាពខ្ពស់ បានចែករំលែកព័ត៌មាន និងបទពិសោធន៍ លើកម្មវិធីអេដស៍-កាមរោគ ការសម្របសម្រួល ដំណោះស្រាយ លើ ឧបសគ្គជួបប្រទះក្នុងពេលអនុវត្តកម្មវិធី។

ការពិភាក្សា និងស្នើសុំអនុម័តលើការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ របស់ខេត្តបន្ទាយមានជ័យ។
















No comments

Powered by Blogger.