ពិធី ដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម សម្រាប់ឆ្នាំ ២០២៤ ខេត្តបន្ទាយមានជ័យ


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)


ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ីល យ៉ារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មសម្រាប់ឆ្នាំ២០២៤

ពិធីនេះមានការចូលរួម លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ លោក  ឃឹម សួរ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អៀន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុខ វីរៈ អនុប្រធានពន្ធដារខេត្ត  ល្យើម ពិសិត អនុប្រធានការិយាល័យហិរញ្ញវត្ថុសាលាខេត្ត សិន សឺន អនុការិល័យសាលាខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត

ពិធីដេញថ្លៃភាស៊ី គ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្ម សម្រាប់ឆ្នាំ ២០២៤នាពេលនេះ មានចំនួន ៣ស្រុក 

១ ស្រុកស្វាយចេក

២ ស្រុកថ្មពួក 

៣ស្រុកភ្នំស្រុក

ពិធីនេះធ្វើនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ 

ថ្ងៃពុធ ១៥កើត មិគសិរ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ 

ត្រូវនឹងព្រឹកថ្ងៃទី ២៧ ខែធ្នូ២០២៣ ។














  

No comments

Powered by Blogger.