ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ  ; លោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាគណៈអធិបតី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧  ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម) បានសហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)  រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីទេសប្រវេសន៍ការងារដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង៖ 


១.កសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ (មេឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់) ដែលជាតួអង្គសំខាន់ក្នុងការរៀបចំផែនការការអភិវឌ្ឍន៍ឃុំ អំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពនៅថ្នាក់មូលដ្ឋាន គោលនយោបាយ        បទប្បញ្ញាតិ និងក្របខ័ណ្ឌពាក់ព័ន្ធទេសន្តរប្រវេសន៍ការងារ។ 


២.  ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធថ្នាក់ឃុំ-សង្កាត់ សម្រាប់ការរៀបចំផែនការការអភិវឌ្ឍន៍ឃុំ-សង្កាត់ ក្នុងការធ្វើសមារណកម្មអំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ទៅក្នុងផែនការការអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ពួកគាត់។


វគ្គបណ្តុះបណ្តាលនេះ ត្រូវបានអញ្ជើញជាអធិបតីបើក និងដឹកនាំដោយ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ   ឯកឧត្តម យឹម សំណាង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី កៅ សុគន្ធផារ៉ាឌី តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមរបស់ លោក លោកស្រីអភិបាលរងក្រុងសិរីសោភ័ណ លោកអភិបាលរងក្រុងប៉ោយប៉ែត លោកអភិបាលរងស្រុកភ្នំស្រុក លោកស្រីអភិបាលរងស្រុកអូជ្រៅ លោកស្រីអភិបាលរងស្រុកថ្មពួក លោកស្រីអភិបាលរងស្រុកម៉ាឡៃ តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ  មេឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារ(អ្នករៀបចំផែនការការអភិវឌ្ឍន៍) ឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ (ចំនួន៣៦ឃុំ-សង្កាត់) និងអតីតពលករ សរុបចំនួន១១៤នាក់ ស្រី៤៧នាក់។ 

















( អត្ថបទ លោកម៉ែន ចន្ទ័ដារ៉ា សារព័ត៌មានអប្សរា )

No comments

Powered by Blogger.