ពិធីលាចាកសិក្ខាបទ(សឹក) ព្រះធម្មញាណ ប៉ុក ចំរើន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការ វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ,!!
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
ខ្ញុំព្រះករុណាអាត្មាភាពព្រះធម្មញាណ ប៉ុក ចំរើន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការ វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់),!!
សូមប្រគេននិងចម្រើនពរ
===
ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និង ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ លោក លោកស្រី អ្នកនាងកញ្ញាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ សូមនិមន្ត អញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីលាចាកសិក្ខាបទ (សឹក) របស់ខ្ញុំព្រះករុណាអាត្មាភាព ដោយក្តីសោមនស្សរីករាយ និង ដោយសេចក្ដីរាប់អាន ។
កម្មវិធីបុណ្យ
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រងនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០នាទីល្ងាច ជួបជុំបងប្អូនញាតិមិត្ត ពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល និង ចម្រើនព្រះបរិត្ត ។
លុះព្រឹកឡើងថ្ងៃ សុក្រ ៩ កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០នាទីព្រឹក ពិធីវន្ទាព្រះពុទ្ធបដិមា និង វន្ទាព្រះគ្រូឧបជ្ឈាយ៍ ដើម្បីសុំលាចាកសិក្ខាបទ(សឹក)និង ពិធីកួចព្រលឹង (ចងដៃ) ។
ទីតាំងប្រារព្ធកម្មពិធីបុណ្យ
ស្ថិតនៅ៖ វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ សូមនិមន្តព្រះសង្ឃ ភិក្ខុ សាមណេរ ញាតិញោមពុទ្ធបរិស័ទទីជិតទីឆ្ងាយទាំងអស់មេត្តា ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីរបស់ខ្ញុំព្រះករុណា អាត្មាភាព ។
(ព័ត៌មានបន្ថែម ទំនាក់ទំនង ៖ ០៩៦៧៧៧៧៥៨៤ )។
សូមអរគុណ និង សូមអរព្រះគុណ !!




Post a Comment