ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាល ក្នុងកាអនុវត្តន៍នីតិវិធី នៃការរចុះបញ្ជីដីធ្លីមានជាលក្ខណៈជាប្រព័ន្ធ
បន្ទាយមានជ័យ៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងលោក លៀម សុដា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការរដ្ឋបាល។
នាពេលនេះ មានការចូលរួម ឯកឧត្តមគណៈប្រតិភូអមដំណើរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេតបន្ទាយមានជ័យ លោកអភិបាល ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ទាំង៧
១ សង្កាត់ពងសត្វ ក្រុងសិរីសោភ័ណ
២ ឃុំគយម៉េង ស្រុកមង្គលបូរី
៣ ឃុំស្នួលមានជ័យ ស្រុកព្រះមេត្រព្រះ
៤ ឃុំប៉ោយចារ ស្រុកភ្នំស្រុក
៥ ឃុំសារង្គ ស្រុកស្វាយចេក
៦ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
៧ ឃុំអូរស្រឡៅស្រុកម៉ាឡៃ
៨ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អាង ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានអានរាយការណ៍ជូនគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ តាងនាមឲ្យមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លីខេត្តបន្ទាយមានជ័យ និងរូបខ្ញុំផ្ទាល់ មានសេចក្តីរីករាយក្រៃលែងនិងសូមសំដែងនូវអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគណៈអធិបតីភ្ញៀវកិត្តិយសនិងសមាជិកសមាជិកា ជឆសិក្ខាកាម ដែលបានផ្ដល់កិត្តិយសចូលរួមក្នុងពិធីនាពេលថ្ងៃនេះ
លោក អាង ណារិទ្ធ បានបន្តទៀតថា នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលមានការងារអតិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃនៅក្នុងមុំទី៤ នៃបញ្ចាកោណទី ៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ រៀបចំដែនដី និងនគររូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ក្រសួងបានដាក់ផែនការជំរុញការចុះបញ្ជីបញ្ចប់ក្បាលដីនៅសល់ទូទាំងប្រទេស ( ៥ លានក្បាលដី ) ក្នុងរយៈពេល ពីរឆ្នាំ ២០២៤-២០២៥ ក្រសួងបានដាក់ចេញគោលនយោបាយ ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសល់ប្រជុំ (ធំ)សាលាខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧
ព្រូវថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៤ ។
អត្ថបទ ; ដោយ លោក ម៉ែនច័ន្ទ ដារ៉ា




Post a Comment