ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម


សៀមរាប ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៤:២០នាទី នៅចំណុចខាងជើងក្លឹបធីមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្វើឱ្យខូចខាតដោយចេ.តនា មានស្ថា.ន.ទម្ងន់ទោ.ស(កា.ប់ម៉ូតូ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ភន់ ចិត្រ្តា និងបក្ខពួក បានធ្វើសកម្មភាពកា.ប់ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១AF-៨២៣៦ របស់ជនរងគ្រោះ ឈ្មោះ វណ្ណ សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុងហើយជនបង្កបានរត់គេចខ្លួនបាត់។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖ 

១-ឈ្មោះ ភន់ ចិត្រា ហៅចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)

២-ឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

៣-ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន) តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ខាងលើបានសារភាពថា ពួកខ្លួន និងបក្ខពួក ពិតជាបានកាប់ម៉ូតូខាងលើពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនបានធ្វើសកម្មភាព ចំនួន០២ លើកទៀត 

-ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី មុខពេទ្យនាគទេព ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពកាប់មនុស្សប្រុសម្នាក់ ។

-ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០០:០០នាទី ចំណុចមុខស្ថានីយ៍សាំង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើសកម្មភាពកាប់លើមនុស្សប្រុសម្នាក់ ត្រូវត្រង់ខ្នង និងមួកការពារ រួចជិះគេចខ្លួន។

វត្ថុតាងដកហូតរួមមាន៖

-ដាវកែច្នៃចំនួន០១ដើម

-កាំបិតផ្លែរណាចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕



No comments

Powered by Blogger.