លោកជំទាវ មិថុនា ភូថង អញ្ជើញសំណេះសំណាល និងផ្តាំផ្ញើរសិស្សានុសិស្ស ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សក្នុងសង្គម
ApsaraNews 012807225(Telegram)
(ដោយ; សំរិទ្ធភារុន)
ខេត្តកោះកុង ÷ ក្នុងឱកាសប្រារព្ធខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល" លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំសមជិកសមាជិការ ស.ស.យ.ក.ខេត្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សៀវភៅអំណាន និងសៀភៅសសេរ ដល់សាលាអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ពិធីនេះប្រារពធ្វើឡើងនៅ ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៤នេះ មានការចូលរួមពីក្រុមយុវជន ស.ស.យ.ក ខេត្ត សិស្សានុសិស្ស អណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ ជាច្រើនរូបផងដែរ ។
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ÷ ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោក ពិសេស ការលើកទឹកចិត្តកុមារ និងការវិនិយោគកុមារលើការអប់រំប្រកបដោយប្រសិទ្ធភាព តម្លាភាព សំដៅឆ្ពោះទៅការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព ក្នុងសម័យបច្ចេកវិទ្យា ស្របតាមយុគសម័យបរិវត្តឌីជីថល។
គោលបំណងនៃការប្រារព្ធទិវានេះគឺជាការរំលឹក និងស្នើសុំ ដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ
និងការកេងប្រវ័ញកុមារ លើគ្រប់រូបភាព ក្នុងមូលដ្ឋាន និងសង្គមជាតិទាំងមូល ៕



Post a Comment