ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត កោះកុងអាណត្តិទី៤ ចំនួន ១៩ រូប

(ដោយ សំរិទ្ធ ភារុន)

(ខេត្តកោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តកោះកុង អាណត្តិទី៤


នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត កោះកុងអាណត្តិទី៤ ចំនួន ១៩ រូប ។ 

ដែល ឯកឧត្ដម ថុង ណារុង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តកោះកុង ។


ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងតំណាង

យុវជនស.ស.យ.ក សរុបប្រមាណជាង 300 នាក់ ។


នាឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានថ្លែងថា÷ ជាមួយនឹងលទ្ធផលការងារ និងសមិទ្ធផលនានាដ៏ច្រើន របស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកោះកុង នាពេលកន្លងមក សូមយកឱកាសនេះ ដើម្បីគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមការដឹកនាំ របស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កោះកុង រក្សាបាននូវការសាមគ្គីផ្ទៃក្នុងបានយ៉ាងល្អ បំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ព្រះ រាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំង បានរៀបចំ និងអនុម័តនូវ ផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។


មានប្រសាសន៍ លើកឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានពន្យល់ពីតួនាទី និងភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងការត្រួតពិនិត្យតាមដានការអនុវត្តការងាររបស់រដ្ឋបាលខេត្ត សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារចំគោលដៅ និងបានល្អប្រសើ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរនិងផ្តល់អនុសាសន៍ណែនាំ ចំពោះក្រុមប្រឹក្សាខេត្តទាំងចាស់និងថ្មី ទាំង១៩រូប ឲ្យខិតខំប្រឹងប្រែងបំពេញការងារជូនប្រជាពលរដ្ឋ ដោយអនុវត្តឲ្យស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ ត្រូវបំពេញការងារ ឲ្យអស់ពីលទ្ធភាព បម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាមគ្គីផ្ទៃល្អ ដោះស្រាយបញ្ហាប្រឈមនានា មានឆន្ទៈខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ មានការសហការជាមួយបានជាប្រចាំជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសពង្រឹងសេវាសាធារណៈឲ្យបានទ្វេដង និងរួមគ្នាអភិវឌ្ឍន៍ខេត្តយើង ឲ្យកាន់តែរីកចម្រើន

លើគ្រប់វិស័យ ៕

No comments

Powered by Blogger.