សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រៀបចំដោយ គ.ជ.ប ខេត្តបន្ទាយមានជ័យ

( ដោយ ម៉ែនច័ន្ទ ដា រ៉ា )

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក យឹម សំណាង តំណាងឯកឧត្តម អុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តមន្ទាយមានជ័យសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សនយោបាយ និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។ 


ក្នុងកិច្ចស្វាគមន៍ របស់លោក យ៉ង សក្ក័ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានលើកឡើងថា អង្គសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃ ព្រមទាំងធ្វើការស្វែងយល់ ពីចំណុចខ្លាំង និងបញ្ហាប្រឈម ក្នុងការបោះឆ្នោតនាពេលកន្លងមក ដើមី្បសម្រាប់ជាបទពិសោធន៍ និងធ្វើការកែលម្ល ក្នុងការបោះឆ្នោត នៅពេលក្រោយៗទៀត ឲ្យទទួលបានលទ្ធផលល្អឡើង សំដៅទៅលើការរៀបចំ ការបោះឆ្នោតឲ្យប្រព្រឹត្តទៅមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ 


លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីបោះឆ្នោត គ.ខ.ប អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានចូលរួមអនុវត្ត គោរពប្រតិបត្តិតាមច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតតាមតួនាទីខ្លួននីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបានលទ្ធ ផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ហើយដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ គឺ សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសង្គម។ 


លោក យឹម សំណាង បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលនៃរបាយការណ៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ដែលបានអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យបេះដូងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្វើឲ្យប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បានទទួលស្គាល់ផងដែរ។


ឆ្លៀតក្នុងឱកាសនោះ អភិបាលរងខេត្តបានធ្វើការបកស្រាយពន្យល់បន្ថែម នូវបញ្ហាប្រឈម ក្នុងការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងបានផ្តល់នូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន សម្រាប់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ យកទៅអនុវត្តបន្ត ឲ្យស្របទៅតាមនិតិវិធីច្បាប់នៃការបោះឆ្នោត។ 


លោកបញ្ជាក់ថា ឆ្នាំ២០២៤នេះ កម្ពុជាយើងបានរៀបចំធ្វើការបោះឆ្នោតអសកល ចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។


សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយ ចំនួន៤ចូលរួម ហើយការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានគណបក្សនយោបាយចំនួន ៥ចូលរួម គឺ គណបក្សប្រជាជនកម្ពុជា ,គណបក្សឆន្ទះខ្មែរ , គណបក្សកម្លាំងជាតិ ,គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រព្រឹត្តទៅប្រកបដោយ ឯករាជ្យ អព្យាក្រឹត្យ សច្ចះ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងការគម្រាមកំហែង ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ៕










No comments

Powered by Blogger.