រដ្ឋបាលស្រុកមណ្ឌលសីមា និងកងកម្លាំងមាន សមត្ថកិច្ចត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់ទឹកភ្លៀង នៅភូមិកោះប៉ោ ឱ្យបានទាន់ពេលវេលា

(ដោយ -សំរិទ្ធិ ភារុន)

( កោះកុង) លោក សុខ ភារម្យ អភិបាលស្រុកមណ្ឌលសីមា (បានប្រាប់ តាមតេលេក្រាម) ដល់ អ្នកសារព័ត៌មាន អប្សរា "ឲ្យដឹង ថា :  នៅល្ងាចថ្ងៃទី ២៧ខែកក្កដាឆ្នាំ ២០២៤ នេះ រូបលោកព្រម

ទាំងអ្នកពាក់ព័ន្ធកំពុងតែតាមដានស្ថានភាពនៃការកើនឡើង ទឹកសមុទ្រនិងជំនន់ទឹកភ្លៀង ដែលធ្វើឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ផលដំណាំនិងសម្ភារៈពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុងនាពេលនេះយ៉ាងយកចិត្តទុកដាក់ ។ 


គូសបញ្ជាក់ផងដែរថារយៈពេលប៉ុន្មានថ្ងៃនេះខេត្តកោះកុងមានការធ្លាក់ភ្លៀង បន្តបន្ទាប់ឥតឈប់ឈរ ដែលធ្វើឲ្យជំនន់ទឹកភ្លៀងមានការកើនឡើងរួមផ្សំជាមួយ ការបើកទំនប់វារីអគ្គិសនី 

ឬស្សីជ្រុំផងដែរនោះ។


លោក សុខ ភារម្យ អភិបាលស្រុកមណ្ដលសីមាបានបញ្ជាក់បន្ថែមទៀតថា÷ កងកម្លាំងកងទ័ព សមត្ថកិច្ចពាក់ព័ន្ធបានត្រៀមជើងកាងក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកោះប៉ោ ដែលកំពុងតែជន់លិចដោយសារជំនន់ទឹកភ្លៀង និងការកើនឡើងនៃកំពសើទឹកសមុទ្រ ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានទាន់ពេលវេលា ។ ដោយនៅក្នុងនោះដែរមានលោកមេភូមិ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានឈរជើងនៅក្បែរនោះស្រាប់ បើសិនជាមានស្ថានការណ៍ណាមួយដែលត្រូវសង្គ្រោះបន្ទាន់ នោះកងកម្លាំងដែលឈរជើងនៅនោះ រងចុះជួយប្រជាពលរដ្ឋទៅកាន់ទីទទួលសុវត្ថិភាពបានទាន់ពេលវេលា ។ 

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅទីនោះក៏បានត្រៀមលក្ខណៈក្នុងការឡើងគោកផងដែរបើសិនជាមានករណីទឹកឡើងខ្លាំងខុសពីធម្មតា ៕ 


គូសបញ្ជាក់បន្ថែមផងដែរថាតាមការឲ្យដឹងពីលោកអភិបាលស្រុក បានឲ្យដឹងថាទៀតថា ក្នុងថ្ងៃនេះផងដែរ បាតុភូតធម្មជាតិគឺខ្យល់កន្ត្រាក់ បានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាង ១៥ ខ្នងផងដែរ នៅចំនុចកោះកាង ភូមិពាមក្រសោបចាស់ ស្ថិតនៅ ឃុំប៉ាក់ខ្លង

ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយផ្ទះពលរដ្ឋរងគ្រោះនឹង រងចាំការទទួលឧបត្ថមពីខាងសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ៕

No comments

Powered by Blogger.