ក្រុមបេះដូងតែមួយ បាននាំយកអំណោយ ចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ
ApsaraNews 012 807225 (Telegram)
ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមបេះដូងតែមួយដឹកនាំ ដោយលោក ឈុន ម៉ៅ ប្រធាន ក្រុមបេះដូងតែ មួយ និង រួម ជាមួយ នឹងក្រុមការងារ បាននាំយកនូវសម្ភារៈ និង អំណោយមួយចំនួន ចែកជូនដល់បងប្អូន ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក សិរីសោភ័ណ ចំនួន៤៥នាក់។
ក្នុង ឱកាស នាំយកអំណោយចែកជូនទៅដល់ បងប្អូនដែល កំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនោះ ផងដែរ លោក ឈុន ម៉ៅ ក៏បានធ្វើការជូនពរ ទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាល សូមទទួលបាននូវការឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។
លោកក៏បានបញ្ជាក់ថា ៖ ក្រុមបេះដូងតែមួយ បង្កើតឡើង គឺដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ជួយ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេង ៗ ។
ហើយលោក ក៏បានបញ្ជាក់ផងដែរថា ៖ សម្ភារះ និងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុង ជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រា ។
នេះមិនមែនជាលើកទីមួយទេ ដែលក្រមការងារបេះ ដូងតែមួយ បាននាំយកអំណោយ មកចែកជូនដល់បងប្អូនដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យ បង្អែកសិរីសោភ័ណ។
កន្លងទៅក្រុមបេះដូងតែមួយ ក៏បានធ្វើការនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក តាមទីវត្តអារាម នៅតាមតំបន់ដាច់ស្រយាល។
ទាំងនេះបញ្ជាក់ឃើញពីការចូលរួមជាមួយ នឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយ ជីវភាពបានមួយគ្រាផងដែរ។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជា ពលរដ្ឋ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ទាំង៤៥ ក្នុងទទួលបានអង្ករមួយ ការ៉ុងតូច, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១យួ , ត្រីខ១យួ , សារង១ , ក្រមា១ និង គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកា មួយចំនួនផងដែរ៕
















Post a Comment