ផ្សព្វផ្សាយ ស្ដីពីមូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេសអគ្គិសនី គម្លាតសុវត្ថិភាពខ្សែបញ្ជូនតង់ស្យុងកម្ពស់ ១១៥គីឡូវ៉ុល
(ដោយ ម៉ែន ច័ន្ទដារ៉ា )
បន្ទាយមានជ័យ៖ លោក កែ សួនសុភាពអភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីមូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេសអគ្គិសនី ចម្លាតសុវត្ថិភាពខ្សែបញ្ជូនត្រង់ស្យុងកម្ពស់ ១១៥ គីឡូវ៉ុល របស់ក្រុមហ៊ុន(ខេមបូឌា)ផៅវ័រ ទ្រែនមីសិន ឡាញ និងអគ្គិសនីកម្ពុជា
១ តំណាងក្រុមហ៊ុន( ខេមបូឌា)ផៅវ័រ ទ្រែនមីសិន ឡាញ
២ ទីតាំងភូមិសាស្ត្របណ្ដាញខ្សែបញ្ជូនរបស់ក្រុមហ៊ុន
៣ បច្ចុប្បន្នភាពនៃដំណើរការអនុវត្តរបស់ក្រុមហ៊ុន
១ យោងការងារផ្សព្វផ្សាយខិត្តបណ្ណ
និង ស្លាកសញ្ញាបម្រាមផ្សេងៗ
២ កំណត់សំគាល់ក្រុមការងាររបស់ក្រុមហ៊ុន
៣ កំណត់សំគាល់ក្រុមការងាររបស់ក្រុមហ៊ុន
៤ សកម្មភាពចុះណែនាំ
៥ សកម្មភាពចុះហាមឃាត់
៦ ការអនុវត្តការផាកពិន័យ
៤ សារាចរណែនាំរបស់រាជរដ្ឋាភិបាល
អង្គសិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំ (ក ) សាលាខេត្តបន្ទាយមានជ័យ មានអ្នកចូលរួម លោកអភិបាលរងក្រុង ស្រុក លោកអធិការ អធិការរង ក្រុង ស្រុក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេឃុំចៅសង្កាត់ លោកមេភូមិអនុភូមិ និងអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត សរុប ចំនួន១៥៥នាក់។
ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨នៅ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤។


Post a Comment