មន្ទីរព័ត៌មានខេត្តកោះកុង ទូងស្គរជ័យ ចូលរួមអបអរសាទរយ៉ាងពេញទំហឹង ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

(ដោយ សំរិទ្ធិ ភារុន)

(កោះកុង)៖ មន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំដោយ លោក មុំ ម៉ាលីកា ជាប្រធានមន្ទីរព័ត៌មាន ខេត្តកោះកុង នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រមឱវាទចូលរួមអបអរសាទរយ៉ាងអស់ពីចិត្ត ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។


សូមបញ្ជាក់ថា÷ គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោន៍យ៉ាងធំធេងសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ជួយសម្រួលការកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ 


គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងបម្រើ ប្រយោជន៍ជាតិ ផ្ដោតសំខាន់លើសេដ្ឋកិច្ច

ផ្នែកដឹកជញ្ជូន របស់កម្ពុជា៕

No comments

Powered by Blogger.