លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ខេត្ត ចូលរួមបុណ្យកាន់បិណ្ឌវេនទី៧

Apsara News 012 807225 (Telegram)

(យកព័ត៌មាន ,ម៉ែន ច័ន្ទដារ៉ា)


នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ខេត្ត ចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៧ ក្នុងពិធីសូត្រមន្តនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានពន្ធធានាគារខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារលេខាធិការដ្ឋាន នៃស.ស.យ.ក. ខេត្ត អាជ្ញាធរមូលដ្ឋាន  កងកម្លាំង និង តាជីយាយជី និងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តផងដែរស្ថិតនៅវត្តសិរីមង្គលក្នុងភូមិព្រែកជីកឃុំបត់ត្រង់ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។



លោកកែ សួន សុភាព និងក្រុមគ្រួសារ សមាជិក សមាជិការ  និងពុទ្ធបរិស័ទបានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខសម្រាប់វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយផងដែរ។ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសមួយដែលប្រជាពលរដ្ឋខែ្មរ បានជួបជុំសាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេស ឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរតាំងពីបុរាណមក។










No comments

Powered by Blogger.