“អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍”

(ដោយ សំរិទ្ធ ភារុន)

(កោះកុង )នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅឯស្រុកមណ្ឌលសីមា ខេត្តកោះកុង បានការរៀបចំប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៤ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ប្រធានមន្ទីរ ស្ថាប័ន អង្គភាពនានា ប្រធាន សមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មេឃុំ សមាជិក ក្រុមប្រឹក្សាឃុំទទួលបន្ទុកការងារអប់រំ មេភូមិ អនុភូមិ គណ:កម្មការគ្រប់គ្រង មជ្ឈមណ្ឌលសិក្សាសហគមន៍លោកគ្រូ អ្នកគ្រូ សិស្សអក្ខរកម្ម និងសិស្សមជ្ឈមណ្ឌលសិក្សាសហគមន៍ ប្រជាពលរដ្ឋ

កងកម្លាំងទាំង៣ប្រភេទ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យនៃរដ្ឋបាលស្រុក យុវជន សសយក កាយរឹទ្ធិ និងយុវជនកាកបាទក្រហមស្រុកសរុប ១៣០នាក់ ស្រី ៦០នាក់ ។ 


លើកឡើងក្នុងឱនោះ លោក សុខ ភិរម្យអភិបាលស្រុកមណ្ឌលសីមាបានបញ្ជាក់ថា ÷ ចំពោះការអភិវឌ្ឍធនធានមនុស្សស្រុកមណ្ឌលសីមា ដោយបានគាំទ្រពីអាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីធ្វើឲ្យវិស័យអប់រំទាំង ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ធានាបាននូវការសិក្សារបស់កុមារា និងកុមារី យុវវ័យ អាចសម្រេចបានការអប់រំមូលដ្ឋាន យ៉ាងតិច០៩ឆ្នាំ។


ក្នុងនោះស្រុកមណ្ឌលសីមា មានបុគ្គលិកអប់រំ សរុបចំនួន១៦២នាក់ ស្រី៩២នាក់ និងមានសាលាមត្តេយ្យសិក្សាក្នុង បឋម, សាលាបឋមសិក្សា, សាលាមធ្យមសិក្សា សរុបចំនួន២៤សាលា និងមានកម្មវិធីអប់រំក្រៅប្រព័ន្ធចំនួន២កម្មវិធី រួមមាន៖


១-មានមត្តេយ្យសិក្សាក្នុងបឋមចំនួន០៥សាលា មានថ្នាក់ចំនួន១២ថ្នាក់ គ្រួសរុប០៧នាក់ ស្រី០៧នាក់ (មានគ្រូបឋម០៥នាក់ ស្រី០៥នាក់ ជួយបង្រៀនថ្នាក់មត្តេយ្យ) សិស្សមានចំនួន៣៩៥នាក់ ស្រី១៩៤នាក់។


២-សាលាបឋមសិក្សាមានចំនួន១៥សាលា (ក្នុងនោះមានសាលាឧបសម្ព័ន្ធចំនួន០៥) និងមានចំនួនថ្នាក់ សរុបចំនួន១១៥ថ្នាក់ សាលាបែងចែកជា០៣កម្រង គឺកម្រងប៉ាក់ខ្លង, កម្រងហ៊ុនសែនចាំយាម និងកម្រងកោះកាង ដែលមានបុគ្គលិកសរុបចំនួន៩១នាក់ ស្រី៥៧នាក់ (គ្រូកិច្ចសន្យាសរុប០៥នាក់ ស្រី០៣នាក់ និងគ្រូកិច្ចសន្យាជន ជាតិអ៊ីស្លាមសរុប០១នាក់ ស្រី០០នាក់) សិស្សសរុបចំនួន ២៥៥៩នាក់ ស្រី១២២៣នាក់។


៣-អនុវិទ្យាល័យមានចំនួន០២សាលា ស្មើនិង៦ថ្នាក់ គ្រូបង្រៀនសរុបចំនួន១៨នាក់ ស្រី០៦នាក់ និងមាន សិស្សសរុបចំនួន១១០នាក់ ស្រីចំនួន៥៤នាក់។


៤-វិទ្យាល័យមានចំនួន០២សាលា ស្មើនិង២៥ថ្នាក់ គ្រូបង្រៀនចំនួន៥២នាក់ ស្រីចំនួន២២នាក់ និងមាន សិស្សសរុបចំនួន៦៥៨នាក់ ស្រីចំនួន៤២២នាក់។


៥-អប់រំក្រៅប្រព័ន្ធ មាន០២កម្មវិធីគឺ៖

១.កម្មវិធីបង្កើនប្រាក់ចំណូល (មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំពាមក្រសោប) វគ្គជំនាញកុំព្យូទ័រ១វគ្គ រយៈ៦ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៤ មានគ្រូកិច្ចសន្យា១នាក់ ស្រី០១នាក់, គណៈកម្មការគ្រប់គ្រងចំនួន ០៥នាក់ ស្រី០០នាក់ និងមានសិស្សសរុប ២៨នាក់ ស្រី១៦នាក់ ចាប់ពីម៉ោង១.០០ ដល់ម៉ោង២.០០នាទីរសៀល។


២.កម្មវិធីអក្ខរកម្ម មាន៤ថ្នាក់ មានគ្រូកិច្ចសន្យាសរុប០៤នាក់ ស្រី០២នាក់ និងមានសិស្សសរុប ១០៣នាក់ ស្រី៧៨នាក់ ទីតាំងអនុវត្ត ១១.៣០នាទី ដល់ម៉ោង១២.៣០នាទីថ្ងៃ។


ជានិច្ចកាល អាជ្ញាធរ ស្រុក ឃុំ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានធ្វើការប្រជុំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ យល់ដឹងពីសារៈសំខាន់នៃការសិក្សា, ការប្រមូលកុមារឲ្យចូលរៀន, ជ្រើសរើសគ្រូកិច្ចសន្យាសម្រាប់បង្រៀននៅតំបន់ ដាច់ស្រយាល មានការចុះត្រួតពិនិត្យជាប្រចាំ លើអភិបាលកិច្ចរបស់គណៈគ្រប់គ្រងសាលា, កិច្ចការរដ្ឋបាលបច្ចេកទេសបង្រៀន របស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្សតាមសាលានានា នៅក្នុងស្រុក។


មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ 

ជូនដល់អង្គពិធីបានជ្រាប ។ 


ជាមួយគ្នានេះដែរ លោកទាវ អភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLVDTA ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋ កម្មករកម្មកានីរោងចក្រ ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ដោយអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន ទប់ស្កាត់បានការបំផុសញុះញុងរបស់ជនអគតិ ដែលមានបំណងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបណ្តាញសង្គម ឈានទៅធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ។


ជាចុងបញ្ចប់នៃកម្មវិធី លោកជំទាវ អភិបាលខេត្តសូមឱ្យសិស្សានុសិស្ស យុវជនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងដើម្បី ឆ្លងផុត

ពីអក្ខរកម្ម ដោយសារតែសម័យនេះគឺជាសម័យបច្ចេកវិទ្យាទំនើបជឿនលឿន ដូច្នេះគួរតែរៀនឲ្យបានច្រើន តាមជំនាញ ទៅតាមលទ្ធភាពជាក់ស្ដែង ដែលអាចធ្វើទៅបាន ដើម្បីយកចំណេះជំនាញធ្វើជាស្ពានឆ្លងនិងដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ៕


No comments

Powered by Blogger.