សូមស្វាគមន៍ព្រឹព្រឹត្តិការណ៍ Gumball 3000 ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា
(Apsara News 012 807225 Telegram)
(ដោយ,សឿន,រដ្ឋា,ឃីវិត,ខាន់វ៉ាត់,ស៊តលីម)
ក្រុងប៉ោយប៉ែត ៖ សូមស្វាគមន៍ព្រឹព្រឹត្តិការណ៍ Gumball 3000 ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា គឺបានជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាយើង
ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះក៏បានធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលទៅប្រទេសថៃ។
គេសង្កេត ឃើញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ យ៉ាងសប្បាយរីករាយ ផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត បន្ទាយមានជ័យ ពិតជាមានមោទភាពក្រៃលែងបានរៀបចំទទួលស្វាគមន៍ប្រតិភូ Gumball 3000ដែលព្រឹត្តិការណ៍បានបង្ហាញពិភពលោកបានឃើញពីភាពរីកចម្រើន និងសន្តិភាពនៅកម្ពុជា ពិសេលើកស្ទួយវិស័យទេសចរណ៍កម្ពុជាផងដែរ។
ជាមួយគ្នានេះក្នុង នាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏សូមថ្លែងអំណរគុណដល់កងកម្លាំងអាជ្ញាធរដែនដី សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ នៅ ក្រុងប៉ោយប៉ែត នៃ ខេត្តបន្ទាយមានជ័យ ដែលបាន ចូលរួមការពារនិងអបអរសាទរស្វាគមន៍ យ៉ាងច្រើនកុះករ ។













Post a Comment