ដោយ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្ត ប,ជ , លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ នគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកម្លាំង​ ចុះបង្ក្រាបនៅ​ KTV

ក្រុងប៉ោយប៉ែត ៖នៅថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​ ៤.០០នាទីទាបភ្លឺ​ ដោយ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ នគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកម្លាំង​ ចុះបង្ក្រាបនៅ​ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

​ដោយមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

ពេលចុះទៅដល់ទីតាំង​ខាងលេីឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ​ ដែលមើលការនៅទីនោះ​ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) ឃាត់ខ្លួនមនុស្សបានចំនួន​ ០៨នាក់​ ស្រី​ ០៤នាក់ : 

សម្ភារៈ និងវត្ថុតាង​ មានដូចខាងក្រោម៖

១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។ 

២.ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១ 

និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់

អវិជ្ជមាន(-)០៤នាក់។ 

ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ។ 

​បានឃាត់ខ្លួនមនុស្ស​ នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដេីម្បីធ្វេីការសួរនាំចាត់ការតាមនិតិវិធី ច្បាប់ផងដែរ ។










No comments

Powered by Blogger.