ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រួមជាមួយឯកឧត្តម អ៊ុំ រាត្រី និង ឯកឧត្តម យុត ស៊ិតនី អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ និង ទទួលស្គាល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត (ថ្មី )
(ដោយ ម៉ែន ច័ន្ទដារ៉ា )
ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម យុត សុិតនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានទំនាក់ទំនងព្រំដែន កម្ពុជា .ថៃ. បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពលោក ឈាន ចំរេីន ជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ជំនួសលោក ឈឹម គន្ធា ដែលបានដាក់ពាក្យសុំលាលែងដោយសារបញ្ហាសុខភាព និងបានប្រកាសទទួលស្គាល់សមាសភាពលោក លឹម សាមុត ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបំពេញបន្ថែម ផងដែរ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអានរបាយការណ៍សង្ខេបអំពី ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានយកចិត្តទុកដាក់ជាប្រចាំដើម្បីរក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយអនុវត្តទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព រកបទល្មើសគ្រប់ប្រភេទកើតឡើងយើងបង្ក្រាបបានទាន់ពេលវេលាក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងពង្រឹងបាននៅកិច្ចសហការប្រតិបត្តិល្អជាមួយប្រទេសជិតខាងដើម្បីរក្សាបាននៅព្រំដែនសន្តិភាពព្រំដែនសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍ និងមានការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមករក្សា សភាពការណ៍ដែលកើតឡើងតាមបន្ទាត់ព្រំដែន ។
និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ជាប្រចាំដោយអនុវត្តទៅតាមយន្តនាការច្រកចេញចូលតែមួយនិងផ្ដល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស និងទទួលភាពជឿជាក់ជាពិសេសសេវ៉ា តម្រូវការដូចជាសេវាអត្រានុកូលដ្ឋាននិងសេវាអត្តសញ្ញាណកម្មពុំមានការរាំងស្ទះឡើយ
លោក ឈាន ចំរើន ដែលបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានឡើងប្ដេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ ឆ្លើយតបនឹងភាពជំនឿជឿទុកចិត្តដល់ធំធេងក្នុងនាម ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអាណត្តិទី ៤ ធ្វើការប្ដេជ្ញាចិត្តដូចតទៅ : ១ ប្តេជ្ញា គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឲ្យបានត្រឹមត្រូវ។
២ ប្តេជ្ញា រៀបចំសាមគ្គីភាព ផ្ទៃក្នុងនិងផ្ទៃក្រៅអង្គភាពដើម្បីធានាបាននូវប្រសិទ្ធភាពសម្រាប់ការដឹកនាំនិងការអនុវត្តភារកិច្ចចំពោះមុខឲ្យបានល្អប្រសើរ ។
៣ ប្ដេជ្ញា សិក្សារៀនសូត្រដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំគ្រប់គ្រងនិងអនុវត្តការងារឲ្យស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកធនធានមនុស្សនាពេលបច្ចុប្បន្ន។
៤ ប្ដេជ្ញា ជំរុញសកម្មភាពលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពតម្លាភាពនិងទាន់ពេលវេលាកំណត់។
នាក្នុងឱកាសនោះដែរ ឯកឧត្ត អ៑ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរទៅដល់រដ្ឋបាលក្រុងប៉ោយប៉ែត តែងតែយល់ចិត្តទុកដាក់ក្នុងការ ការងារសាធារណៈសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ កន្លងមកបានល្អប្រសើរ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែត និងមានការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ឯកឧត្តម អ៊ំុ រាត្រី បានបញ្ជាក់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រី និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានការលើកកម្ពស់ប្រសិទ្ធភាពការងារគោរពច្បាប់និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ ទទួលខុសត្រូវនិងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។














Post a Comment