ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ត្រៀមរៀបចំ ពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់ ( អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ) នៅស្រុកម៉ាឡៃ

(យកព័ត៌មាន : ម៉ែន ច័ន្ទដារ៉ា )

ខេត្តបន្ទាយមានជ័យ : ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំនៅពេលនេះ ឯកឧត្តមបានមានប្រសាសន៍ នៅក្នុកិច្ចប្រជុំនាពេលនេះ គឺរៀបផែនការ ត្រៀមរៀបចំ ពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់ ( អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ) នៅក្នុងភូមិបឹងជង្រុក ដែលចូលឈ្នះឈ្នះឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។

និងត្រួតពិនិត្យការងារត្រៀមរៀបចំបដិសណ្ឋារកិច្ចប្រមុខថ្នាក់ដឹកនាំ ការងារផ្សេងៗ

នឹងអានសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការខេត្ត សហការជាមួយគណៈកម្មការថ្នាក់ជាតិ ត្រៀមរៀបចំបដិសណ្ឋារកិច្ច សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិត នៅភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកអានសេចក្តីសម្រេច ដោយលោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ 

នៅក្នុងកិច្ចប្រជុំនាពេលនេះ ដោយមានការអញ្ជើញចូលរួម មន្ត្រីរាជការ មន្ទីរ អង្គភាព លោកអភិបាលស្រុក ក្រុង និង មន្ទីរពាក់ព័ន្ធជុំវិញ ខេត្តអញ្ជើញចូលរួមជាច្រើនរូបផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះ ។
























No comments

Powered by Blogger.