លោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ដឹកនាំកម្លាំងគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហង្ស ហឹង្ស

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ខែមករាឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការដ្ឋានរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងលោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនិងមន្ត្រីនគរបាលជាច្រើនរូបចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាចំនួន៧លាន៥ម៉ឺនរៀលក្នុងនោះ៖

ថវិកាមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀលនិងថវិកាបានមកពីការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃចំនួន១លាន៥ម៉ឺនរៀលជូនដល់គ្រួសារសពលោកអនុសេនីយ៍ទោ ហង្ស ហឹង្សនាយរងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដែលបានមរណភាពដោយជំងឺសួត សពបានតម្កល់ធ្វើនៅគេហដ្ឋានសពនៅ ភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 


ក្នុងឱកាសដ៏ក្រៀមក្រំនេះលោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងរូបលោកផ្ទាល់ចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ប្តី ឪពុកជាទីគោរពស្រឡាញ់៕









No comments

Powered by Blogger.