លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ និង លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ

 

ខេត្តបន្ទាយមានជ័យ : នៅ ថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការស្រាវជ្រាវនិងបង្រ្កាបបទល្មើស លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំលោកប្រធាន អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស និងនាយការិយាល័យចំណុះ និងលោកប្រធាន អនុប្រធានមន្ទីរព័ត៌មានសន្តិសុខ និងនាយការិយាល័យចំណុះ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ សរុបចំនួន៣០នាក់ អញ្ជើញចូលរួមប្រជុំដកបទពិសោធន៍ និងផ្សព្វផ្សាយដល់មន្រ្តីនគរបាលយុត្តិធម៌ទូទាំង២៥ រាជធានី -ខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនយុត្តិធម៌ ៕














No comments

Powered by Blogger.